0

          សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ជាភាសាអង់គ្លេស Association of Southeast Asian Nations) ដែលហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការនយោបាយ និងសេដ្ឋកិច្ចមួយនៃបណ្តាប្រទេសដែលស្ថិតនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ។ អាស៊ានត្រូវបានបង្កើត
ឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ ១៩៦៧។ អាស៊ានបង្កើតឡើងដោយរដ្ឋចំនួនប្រាំដែលមានដូចជា៖ ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី និងថៃឡងដ៍។ បន្ទាបមក៖
      * ប្រទេសប្រ៊ុយណេ សមាជិកទី៦ ចូលថ្ងៃទី ០៨ មករា ឆ្នាំ ១៩៨៤។
      * ប្រទេសវៀតណាម ជាសមាជិកទី៧ ចូលថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ១៩៩៥។
      * ប្រទេសឡាវ ជាសមាជិកទី៨ ចូលថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៩៩៧។
      * ប្រទេសមីយ៉ាន់ម៉ា ជាសមាជិកទី៩ ចូលនៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ១៩៩៧។
      * ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកទី១០ ចូលនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៩៩។
អាស៊ានបានចេញគោលការណ៍ជាច្រើនបន្ទាប់ពីឆ្នាំ១៩៦៧ដូចជា៖

  • ការបង្កើតតំបន់សន្តិភាព សេរីភាព និងអព្យាក្រឹតភាព។
  •  ការបង្កើតសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ ។
  • ការបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន ។
  •  ការបង្កើតវេទិកាតំបន់អាស៊ាន។
โฆษณา

แสดงความคิดเห็น

 
Top