សមាគមនេះមាននិមិត្តសញ្ញាទៅតាមលក្ខណៈនៃប្រទេសក្នុងតំបន់ដែលមានអត្ថន័យ និងខ្លឹមសារដូចខាងក្រោម៖
- និមិត្តសញ្ញាសមាគមអាស៊ានមាន៤ពណ៌គឺៈ
- ពណ៌ខៀវតំណាងឲ្យសន្តិភាព និងស្ថេរភាព
- ពណ៌ក្រហមតំណាងឲ្យសេចក្តីក្លាហាន និងភាពស្វាហាប់
- ពណ៌សតំណាងឲ្យភាពបរិសុទ្ធ
- ពណ៌លឿងតំណាងឲ្យវិបុលភាព និងភាពសំបូររុងរឿង។
- ដើមស្រូវទាំង១០តំណាងឲ្យបិតាបង្កើតអាស៊ានដែលមានបំណងប្រមូលផ្តុំប្រទេសទាំងដប់នៅអាស៊ីអាគ្នេយ៍ ឲ្យក្លាយជាសមាគមដែលប្រកបដោយមិត្តភាព និងសាមគ្គីភាព។
- រង្វង់ព័ទ្ធជុំវិញ តំណាងឲ្យឯកភាពគ្នារបស់អាស៊ាន។
- ទង់អាស៊ាន តំណាងឲ្យសមាគមអាស៊ានមួយដែលមានស្ថេរភាព សន្តិភាព រួបរួមគ្នា និងប្រកបដោយថាមពល។
- ពណ៌រទាំងអស់របស់ទង់អាស៊ានតំណាងឲ្យពណ៌សំខាន់ៗនៃទង់ជាតិរបស់ប្រទេសជាសមាជិកនីមួ
ទិសដៅអាស៊ាន
គោលដៅបង្កើតអាស៊ានគឺ ធ្វើសហប្រតិបត្តិការក្នុងតំបន់ ដោយឈរលើស្មារតីស្មើភាពលើវិស័យ៖
- សេដ្ឋកិច្ច(កសិកម្ម ឧស្សាហកម្ម គមនាគមន៍ ទេសចរណ៍ ពាណិជ្ជកម្ម)។
- វិទ្យាសាស្ត្រ បច្ចេកទេស វប្បធម៌ និងការងាររដ្ឋបាល។
- តំហែរក្សា សន្ដិភាព សន្ដិសុខ ក្នុងតំបន់ តាមរយៈការគោរពដ៏ខ្ជាប់ខ្ជួននូវយុត្តិធម៌ និងគោលការណ៍ច្បាប់ទាំងឡាយក្នុងទំនាក់ទំនង រវាងប្រទេសក្នុងតំបន់ និងប្រកាន់ខ្ជាប់ខ្ជួននូវធម្មនុញ្ញសហប្រជាជាតិ។
- តំហែរក្សាកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងមានផលប្រយោជន៍ជាមួយអង្គការក្នុងតំបន់ដែលមានស្រាប់។
แสดงความคิดเห็น